Home - What we should know about ACNE!​

What we should know about ACNE!​

What we should know about ACNE!​


ជំងឺមុន ACNE

មុនកើតឡើងដោយសារការរលាកបណ្តុំរន្ធរោម និងក្រពេញប្រេង​ (Pilosebaceous Unit)​ ។ កន្លែងដែលឡើងញឹកញាប់គឺ ផ្ទៃមុខ តំបន់ទ្រូង និងខ្នង។

មុនចែកចេញជា២ប្រភេទធំៗគឺ:

1-ប្រភេទមុនមិនរលាក

​​​​    ជាប្រភេទមុនកើតឡើងដោយសារមានការស្ទះរន្ធញើសកោសិការចាស់ៗរួមនឹងមានវិបត្តិក្រពេញខ្លាញ់ដែលយើងហៅថាជា មុនមានក្បាល​ (Comedone) មុនប្រភេទនេះបែងចែកជា ២ប្រភេទទៀតគឺ​:

    មុនបិទមុខ រឺមុនក្បាលស​ (Closed comedone or Whiteheads) និង មុនបើកមុខ រឺមុនក្បាលខ្មៅ (Open comedone​ or Blackheads) ។

2-ប្រភេទមុនរលាកកន្ទួល

    ជាប្រភេទមុនដែលមានច្រើនសណ្ឋានដូចខាងក្រោម:

  • មុនកន្ទួលក្រហម (Papule)
  • មុនខ្ទុះ (Pustule)
  • មុនដុំពក (Nodule)
  • មុនដុំគីស (Cyst)​

ភាពធ្ងន់ធ្ងរនៃជំងឺមុនបែងចែកជា៣កម្រិត:

  • កម្រិតស្រាល​ (Mild Acne): រួមមានការកើតមុនប្រភេទមិនរលាក​ Comedones រឺការមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនមិនលើសពី 10 គ្រាប់ ហើយគ្មានមុនដុំពក (Nodule) ឡើយ ។
  • កម្រិតមធ្យម (Moderate Acne): កាលណាមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ចំនួនចាប់ពី 10 គ្រាប់ឡើង អាចគ្មានរឺមានមុនដុំពក (Nodule) មិនលើសពី 5 គ្រាប់ ។
  • កម្រិតធ្ងន់(Severe Acne​): រាប់ថាធ្ងន់ធ្ងរករណីមានមុនកន្ទួលក្រហម (Papule) ​និងមុនខ្ទុះ (Pustule) ច្រើនខ្លាំង​ និងមានមុនដុំពក (Nodule) រឺ​មុនដុំគីស​ (Cyst)​​ ច្រើនឈានទៅដល់ការមានខ្ទុះហូរច្រើនដុំចូលគ្នា Sinus Tract ។

ជំងឺមុនអាចបន្សល់ទុកស្នាមក្រហម ស្នាមខ្មៅ ស្នាមខូងរឺខ្មូតមុខ និងផ្លែសាច់ក្រោយកើតមុនបាន ។​ កំរិតនៃការកើតមុន និងរយះពេលការឡើងមុនគឺជាកត្តាចំបងនៃការបន្សល់ទុកស្លាកស្នាមទាំងនេះ ។

ដូចនេះការទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាអាចការពារនូវស្នាមខាងលើបាន។

ការព្យាបាល

ការព្យាបាលជំងឺមុនគឺអាស្រ័យទៅលើប្រភេទមុន និងភាពធ្ងន់ធ្ងរនៃការកើតមុន ។ ការព្យាបាលរួមមាន​ ការញិចសំអាតមុន ថ្នាំលាប ថ្នាំលេប​ ថ្នាំចាក់ និងឡេសឺរ​​​ជាដើម ​។

ជម្រើសនៃការព្យាបាលគឺស្ថិតទៅតាមករណីពិសេសផ្សេងៗរបស់អ្នកជំងឺជាក់ស្តែង។ អ្នកជំងឺមិនគួរទិញថ្នាំប្រើប្រាស់ដោយខ្លួនឯងឡើយព្រោះអាចគ្រោះថ្នាក់ ។

រាល់ពេលមានបញ្ហាមុន និងចម្ងល់អាចទៅជួបគ្រូពេទ្យឯកទេសសើស្បែក ដើម្បីទទួលបានការព្យាបាល​ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ។

អត្ថបទ: វេជ្ជបណ្ឌិត សួងស៊ីណាត

 

Lock Down Survival

អំឡុងពេលបិទខ្ទប់ក៏ត្រូវមើលថែសុខភាពស្បែកដែរ

What is your skin type?

ស្បែកចែកចេញជា៥ប្រភេទ!

Your Baby got this skin problem?

តើកត្តាអ្វីខ្លះដែលធ្វើអោយកុមារឡើងរោលក្រហម​ របកស្បែក?